Matthew 22

រឿងពិធីជប់លៀងមង្គលការដ៏ធំមួយ

1ព្រះ​យេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេជារឿងប្រៀបប្រដូចទៀតថា 2«នគរស្ថានសួគ៌ប្រៀបដូចជាស្ដេច​មួយ​អង្គដែលរៀបចំពិធីមង្គលការ​ឲ្យ​កូន​របស់​ខ្លួន 3ស្ដេចបាន​ចាត់​ពួក​បាវបម្រើឲ្យទៅហៅភ្ញៀវ​ដែល​បាន​អញ្ជើញឲ្យមកចូលរួមពិធីមង្គលការប៉ុន្ដែពួកគេមិនចង់មកទេ 4ស្ដេចក៏​ចាត់​ពួក​បាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត​ដោយ​មានបន្ទូលថា​ចូរ​ប្រាប់ភ្ញៀវ​ដែល​បាន​អញ្ជើញថាមើល៍​យើង​បាន​រៀបចំអាហារ​របស់​យើងរួចហើយគោនិង​សត្វ​បំប៉នធាត់ៗ​បាន​សម្លាប់រួចហើយអ្វីៗ​ត្រូវបាន​រៀបចំជាស្រេច​សូម​អញ្ជើញ​មកចូលរួមពិធីមង្គលការ​ចុះ។ 5ប៉ុន្ដែពួក​ភ្ញៀវមិនខ្វល់ទេម្នាក់ចេញទៅចម្ការរបស់ខ្លួនម្នាក់ទៀតទៅប្រកបរបររកស៊ី​របស់​ខ្លួន 6ហើយអ្នក​ខ្លះទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំងនោះ​ធ្វើបាបហើយសម្លាប់ចោល 7ដូច្នេះស្ដេចក៏ខឹងហើយ​បាន​ចាត់ទាហាន​របស់​ខ្លួនឲ្យទៅកម្ទេចឃាតកទាំងនោះទាំងដុតក្រុង​របស់​ពួកគេចោលផង 8បន្ទាប់មកស្ដេច​មានបន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួនថាពិធីមង្គលការ​បាន​រៀបចំ​រួច​ជាស្រេចហើយប៉ុន្ដែភ្ញៀវ​ដែល​បាន​អញ្ជើញទាំងនោះមិនស័ក្តិសម​នឹង​ចូលរួម​ទេ 9ដូច្នេះចូរ​ទៅផ្លូវបំបែកហើយអញ្ជើញអស់អ្នកដែល​អ្នក​ជួប​ឲ្យមក​ចូលរួមពិធីមង្គលការចុះ 10ពួកបាវបម្រើទាំងនោះក៏​បាន​ចេញទៅតាមផ្លូវប្រមូល​មនុស្ស​គ្រប់គ្នាដែល​គេ​បាន​ជួបទាំងល្អទាំងអាក្រក់ហើយពិធីមង្គលការក៏​មាន​ភ្ញៀវពេញ 11កាលស្ដេចយាងមកជួបភ្ញៀវ​កំពុង​អង្គុយ​នៅ​តុអាហារនោះ​ស្ដេច​បាន​ឃើញបុរសម្នាក់​ដែល​មិន​បាន​ស្លៀកសម្លៀកបំពាក់​សម្រាប់​ពិធីមង្គលការ 12ស្ដេចក៏មានបន្ទូល​ទៅ​គាត់ថាសម្លាញ់អើយ! ​ដូចម្ដេច​បានជា​អ្នក​ចូលមកទីនេះ​ដោយ​គ្មានសម្លៀកបំពាក់​សម្រាប់​ពិធីមង្គលការដូច្នេះ? ​តែបុរសនោះមិនចេញស្ដីសោះ 13បន្ទាប់មកស្ដេចមានបន្ទូល​ទៅ​ពួក​អ្នកបម្រើថា​ចូរ​ចងដៃ​ចង​ជើងអ្នកនេះ​ហើយ​បោះវាទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅ​ទៅ។ ​នៅទីនោះមាន​តែ​ការទ្រហោយំនិងការសង្កៀតធ្មេញ 14ដ្បិតហៅបានច្រើននាក់មែនប៉ុន្ដែជ្រើសរើសបានតិចតួច​ទេ។

ពន្ធដារព្រះចៅអធិរាជនិងតង្ចាយព្រះជាម្ចាស់

15បន្ទាប់មក​ពួក​អ្នកខាងគណៈផារិស៊ីបានចេញទៅពិគ្រោះគ្នាដើម្បីចាប់កំហុសពេល​ព្រះអង្គ​មានបន្ទូល 16ពួកគេក៏ចាត់សិស្ស​របស់​ខ្លួនឲ្យទៅជាមួយ​ពួក​អ្នកខាងគណៈហេរ៉ូឌ
«គណ:​ហេរ៉ូឌ​»​ គឺ​ជា​គណ:​បក្ស​នយោបាយ​មួយ​របស់​ជន​ជាតិ​យូដា​ ដែល​គាំទ្រ​ការ​គ្រប់គ្រង​របស់​ពូជ​ពង្ស​របស់​ស្ដេច​ហេរ៉ូឌ​គ្រប់​ជំនាន់​។​
ទូលព្រះអង្គថា៖ ​«លោកគ្រូអើយ! ​យើង​ដឹងថាលោកពិតត្រង់ហើយបង្រៀនអំពីផ្លូវ​របស់​ព្រះជាម្ចាស់ទៅតាមសេចក្ដីពិតនិងមិនខ្វល់ពីអ្នកណាទេព្រោះ​លោក​មិនយល់មុខមនុស្សណាឡើយ
17ដូច្នេះសូម​ប្រាប់យើង​ផង​ថាលោកគិតយ៉ាងដូចម្ដេច​តើ​ការ​បង់ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជនោះ​តឹ្រមត្រូវតាមវិន័យ​ដែរទេ 18ប៉ុន្ដែព្រះ​យេស៊ូជ្រាប​ពី​បំណងអាក្រក់​របស់​ពួកគេក៏មានបន្ទូលថា៖ ​«មនុស្សមានពុតអើយ! ​ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងលខ្ញុំដូច្នេះ? 19ចូរបង្ហាញកាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំមើល៍» ​នោះ​គេ​ក៏យក​កាក់​មួយ​ឌេណារី
«ឌេណារី»​ ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពលកម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​។​
​មក​ឲ្យ​ព្រះអង្គ
20រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​រូបនិងចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា 21ពួកគេទូល​ព្រះអង្គថា៖ ​«ជា​របស់​ព្រះចៅអធិរាជ» ​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ដូច្នេះ​ចូរ​ឲ្យអ្វីៗ​ដែល​ជា​របស់​ព្រះចៅអធិរាជ​ដល់​ព្រះចៅអធិរាជរួច​ថ្វាយ​អ្វីៗដែលជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់ចុះ» 22កាលដូច្នេះ​ពួកគេ​ក៏នឹកអស្ចារ្យហើយក៏ចាកចេញ​ពី​ព្រះអង្គទៅ

ពួកអ្នកខាងគណៈសាឌូស៊ីល្បងលព្រះយេស៊ូ

23នៅថ្ងៃនោះ​ពួក​អ្នកខាងគណៈសាឌូស៊ី​ដែល​និយាយថាគ្មានការរស់ឡើងវិញ​បាន​ចូលមកជិតព្រះអង្គសួរ 24ថា៖ ​«លោក​គ្រូ​លោក​ម៉ូសេនិយាយថាប្រសិនបើអ្នកណាម្នាក់ស្លាប់ទៅ​ដោយ​គ្មានកូនសោះ​នោះ​ប្អូនប្រុស​របស់​គាត់​ត្រូវ​យកប្រពន្ធ​របស់​គាត់ដើម្បីបង្កើតកូន​ឲ្យ​គាត់
«លោកម៉ូសេ...ឲ្យគាត់» សូមមើលទុតិ ២៥:៥-៦។
25ឥឡូវនេះក្នុងចំណោមយើងខ្ញុំមានបងប្អូនប្រុសប្រាំពីរនាក់​បង​ប្រុស​ច្បង​បាន​យកប្រពន្ធរួចក៏ស្លាប់ទៅហើយបន្សល់ប្រពន្ធទុក​ឲ្យ​ប្អូនប្រុស​របស់​គាត់​ដោយ​គ្មានកូនសោះ 26ប្អូនប្រុសទីពីរ​ប្អូនប្រុស​ទីបីរហូតដល់​ប្អូនប្រុស​ទីប្រាំពីរ​ក៏​ដូចគ្នាដែរ 27នៅទីបំផុតស្ដ្រីនោះក៏ស្លាប់ទៅ 28ដូច្នេះនៅពេលរស់ឡើងវិញ​តើ​នាង​ជាប្រពន្ធ​របស់​អ្នកណាក្នុងចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំពីរនាក់​នេះ? ​ដ្បិតពួកគេទាំងអស់គ្នា​បាន​យកនាង​ធ្វើ​ជា​ប្រពន្ធ» 29ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ពួក​លោក​យល់ច្រឡំហើយ​ព្រោះ​ពួក​លោក​មិនយល់បទគម្ពីរនិងអំណាច​របស់​ព្រះជាម្ចាស់ 30ដ្បិតនៅពេលរស់ឡើងវិញ​គេ​មិនរៀបការជាប្ដីប្រពន្ធ​ទៀត​ឡើយប៉ុន្ដែ​ពួកគេ​ដូចជា​ពួក​ទេវតានៅស្ថានសួគ៌​វិញ 31ទាក់ទងនឹង​ការ​ដែល​មនុស្ស​ស្លាប់រស់ឡើងវិញ​តើ​ពួក​លោក​មិន​បាន​អានទេ​អំពី​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​មានបន្ទូល​មក​ពួកលោកថា 32យើងជាព្រះ​របស់​អ័ប្រាហាំជាព្រះ​របស់​អ៊ីសាកនិងជាព្រះ​របស់​យ៉ាកុប​ដូច្នេះ​ព្រះជាម្ចាស់មិន​មែន​ជាព្រះ​របស់​មនុស្ស​ស្លាប់ទេតែ​ជាព្រះ​របស់​មនុស្ស​រស់»។ 33កាលបណ្ដាជនស្ដាប់ឮដូច្នេះក៏នឹកអស្ចារ្យពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ

ព្រះយេស៊ូបង្រៀនអំពីបញ្ញត្ដិសំខាន់ជាងគេ

34ពេល​ពួក​អ្នកខាងគណៈផារិស៊ីថា​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នកខាង​គណៈ​សាឌូស៊ីស្ងាត់មាត់​នោះ​ក៏មកជួបជុំគ្នា 35ហើយមាន​ម្នាក់នៅក្នុងចំណោមពួកគេ​ជា​អ្នក​ជំនាញច្បាប់
«អ្នកជំនាញច្បាប់» ជាពួកគ្រូវិន័យដែលចេះច្បាប់របស់លោកម៉ូសេច្បាស់។
​បាន​សួរល្បងព្រះអង្គថា
36«លោក​គ្រូ​តើ​នៅក្នុង​គម្ពីរ​វិន័យបញ្ញត្ដិមួយណាសំខាន់ជាងគេ 37ព្រះអង្គមានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​ត្រូវ​ស្រលាញ់ព្រះអម្ចាស់ជាព្រះ​របស់​អ្នក​ឲ្យ​អស់ពីចិត្ដអស់ពីព្រលឹងនិងអស់ពីគំនិត​របស់​អ្នក
«អ្នកត្រូវស្រលាញ់...អ្នក» សូមមើល ទុតិ ៦:៥។
38នេះហើយជាបញ្ញត្ដិទីមួយនិងសំខាន់ជាងគេ 39បញ្ញត្ដិ​ទីពីរក៏​សំខាន់​ដូចគ្នា​គឺ​អ្នក​ត្រូវ​ស្រលាញ់អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចជាខ្លួនឯង 40គម្ពីរវិន័យនិង​ពាក្យ​របស់​អ្នកនាំព្រះបន្ទូលទាំងអស់ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។

ព្រះយេស៊ូមានបន្ទូលអំពីព្រះមែស៊ី

41ហើយ​កាល​ពួក​អ្នកខាងគណៈផារិស៊ី​កំពុង​ជួបជុំគ្នា​ព្រះ​យេស៊ូ​ក៏​មានបន្ទូលសួរពួកគេ 42ថា៖ ​«តើ​ពួកលោកគិតយ៉ាងដូចម្ដេចដែរអំពី​ព្រះ​គ្រិស្ដ? ​តើ​ព្រះអង្គ​ជាពូជពង្ស​របស់​នរណា?» ​គេ​ទូលព្រះអង្គថា៖ ​«ជា​ពូជពង្ស​ដាវីឌ
«ពូជពង្សដាវីឌ» ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
»
43ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចុះហេតុដូចម្ដេច​បានជា​ដាវីឌហៅព្រះអង្គដោយ​ព្រះ​វិញ្ញាណ​ថា​ព្រះអម្ចាស់ដូច្នេះ​ដ្បិត​ដាវីឌ​និយាយថា 44ព្រះអម្ចាស់មានបន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំថា​ចូរ​អង្គុយនៅខាងស្ដាំយើងរហូតដល់​យើង​ដាក់ខ្មាំងសត្រូវ​របស់​អ្នក​នៅ​ក្រោមជើង​របស់
«ព្រះអម្ចាស់...របស់អ្នក» សូមមើល ទំនុក ១១០:១។
អ្នក
45ដូច្នេះបើដាវីឌហៅព្រះអង្គថាព្រះអម្ចាស់​តើ​ព្រះអង្គ​ជាពូជពង្សដាវីឌយ៉ាងដូចម្ដេច​ទៅ?» 46គ្មាននរណា​ម្នាក់​អាចឆ្លើយ​នឹង​ព្រះយេស៊ូបានឡើយ​សូម្បីតែ​មួយ​ម៉ាត់​ហើយក៏​គ្មាននរណាហ៊ានសួរព្រះអង្គទៀតដែរចាប់តាំងពីថ្ងៃនោះមក
Copyright information for KhmKCB